Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ផ្លូវថ្មើជើង (Walk Street) សម្រាប់ថ្ងៃទ...

(Khmer) ផ្លូវថ្មើជើង (Walk Street) សម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ នារាត្រីថ្ងៃទី៩ កុម្ភ:ឆ្នាំ២០២៥នេះ ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋកើនឡើងជាងសប្តាហ៍មុន

Published Date: Monday, February 10, 2025, 10:51 AM

(Khmer)

img0902259 img0902257

ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា ៖ សម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ នារាត្រីថ្ងៃទី៩ កុម្ភ:ឆ្នាំ២០២៥នេះ តាមការសង្កេតរបស់ឯកឧត្តម ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋកេីនឡេីង ជាងសប្តាហ៍មុនទៅទៀត។

          នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ    ខណៈឯកឧត្ដម និងលោកជំទាវអញ្ជើញចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មេីរជេីង (walk Street)នារាត្រីថ្ងៃទី០៩កុម្ភៈឆ្នាំ២០២៥នេះ។

          ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ការដាក់ដំណេីរផ្លូវថ្មេីរជេីង (walk Street) បានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥  មកម្ល៉េះ តែមនុស្សម្នា ចាប់ផ្តេីមកេីនឡេីងនៅថ្ងៃទី២ ក្នុងសប្តាហ៍ទី១ ដោយឡែកសម្រាប់ថ្ងៃទី២ក្នុងសប្តាហ៍ទី២ តាមការសង្កេតរបស់ ឯកឧត្តម ពលរដ្ឋបន្តកេីនឡេីង ជាងសប្តាហ៍មុនទៅទៀត ។

          ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋពេញចិត្ត មកកម្សាន្តផ្លូវថ្មេីរជេីង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាការគាំទ្រ និងលេីកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ “។

          ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សង្ឃឹមថាដំណេីរការសាកល្បងនេះ នឹងទទួលបានជោគជ័យ ហេីយរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដេីម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឱ្យចូលរួមកម្សាន្តសប្បាយ ។  ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង បានមេីលឃេីញថា ការរៀបចំក្នុងដំណាក់កាលសាល្បងនេះ នៅមានចំណុចខ្វះខាតកន្លែងខ្លះ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងកែសម្រួលជូនពលរដ្ឋឱ្យកាន់តែប្រសេីរផងដែរ។

          ជុំវិញបញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រៀបចំបានល្អ ចំណុចពិសេសជាងគេមិនខ្លាចប៉ះពាល់លេីគ្រោះថ្នាក់ចរាចរណ៍ ។

           ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “ជុំវិញបញ្ហាសន្តិសុខ គឺល្អ១០០% ដោយសារពួកយេីងដាក់កម្លាំងយ៉ាងច្រេីន ដេីម្បីធ្វេីការងារនេះ ជូនពួកគាត់កុំឱ្យមានឧបទវហេតុអ្វីកេីតឡេីងលេីបញ្ហាសន្តិសុខ”។

          ដោយឡែកបញ្ហាចំណតរថយន្ត និងទោចក្រក្រយានយន្តវិញ ឯកឧត្តមចង្អុលបង្ហាញឱ្យអ្នកប្រេ​ី រថយន្តអាចផ្ញេីលេីទីតាំងឯកជន នៅអតីតពន្ធនាគារតេ៣ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ មិនទាន់អាចរកទីតាំងរៀបចំបាននៅឡេីយ   ដោយឡែកសម្រាប់ម៉ូតូ អាចផ្ញេីបាននៅសាលសន្និសីទចតុមុខ ក្នុងតម្លៃត្រឹមតែ១ពាន់រៀលប៉ុណ្ណោះ។

           ជាងនេះទៅទៀត ឯកឧត្តម ឃួង ស្រេង បានយកចិត្តទុកដាក់លេីបញ្ហាការថយចុះភ្ញៀវចូលទទួលទានអាហារ នៅតាមភោជនីយដ្ឋាន ដែលស្ថិតលេីផ្លូវថ្មេីរជេីងនេះ ដោយឯកឧត្តមបានពិនិត្យដោយផ្ទាល់ និងបានជួបចំណេះសំណាលជាមួយអ្នកលក់ចំណីអាហារ តែម្តង ដោយកាលពីសប្តាហ៍ដំបូង បានធ្លាក់ចុះ តែសម្រាប់សប្តាហ៍ទី២នេះវិញ បានកេីនឡេីងរហូតលក់អស់លឿនជាងធម្មតាទៅទៀត។

ឯកឧត្ដមបញ្ជាក់ដែរថាចំពោះខ្សែរត់ទាំងអស់របស់រថយន្តក្រុងនៅគ្រប់ផ្លូវ ដែលកំពុងប្រតិបត្តិការត្រូវរត់កន្លែងមានប្រជាជនច្រើន តំបន់មានរោងចក្រ និងតំបន់ផ្សេងៗទៀតរត់បុកមកខាងដើមនិងខាងចុងអាចមកកំសាន្តនៅផ្លូវព្រះស៊ីសុវត្ថិ ជាផ្លូវថ្មើរជើងហើយបន្ថែមម៉ោងពី៩ដល់ម៉ោង១១យប់ដើម្បីដឹកជញ្ជូនបងប្អូនទៅកន្លែងដើមវិញ។

ក្នុងនោះដែរ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វេីការជាមួយភូមិមួយផលិតផលមួយ ដេីម្បីនាំយកផលិតផលខ្មែរមួយចំនួន មកតាំងបង្ហាញនិងលក់ដូរ ជាងនេះទៅទៀតក៏មានរៀបចំឱ្យបណ្ណាល័យចល័ត សម្រាប់អ្នកចូលចិត្តអានសៀវភៅផងដែរ ។ ដោយឡែកផ្ទាំង ទស្សនីយភាព តន្ត្រីបុរាណ ចាប៉ីដងវែង អ្នកដេញតាខេ អាយៃ សៀករហ័សកម្ម ជាដេីម ហើយមានការចូលរួមរួមទាំងវិចិត្រករសូនរូប គូរូប ដែលសុទ្ធតែជាផ្នែកដល់ការទាក់ទាញភ្ញៀវទេសចរណ៌។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរប្រជាលរដ្ឋដែលកំសាន្តតាមផ្លូវថ្មើរជើង ទាំង២សប្ដាហ៌នេះល្អណាស់ បញ្ហាបរិស្ថានពួកគាត់ជាប្រជាជនស៊ីវិល័យគាត់ទុកដាក់សំរាមបានល្អមិនបោះចោលសំរាមទេ គាត់នាំគ្នាកាន់សំរាមយកទៅដាក់ធុងដែលយើងរៀបចំឱ្យគាត់ ដូច្នេះយើងអាចនិយាយបានថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញសព្វថ្ងៃមានភាពស៊ីវិល័យក្នុងការរស់នៅនិងដឹងពីសុខមាល ភាពរបស់គាត់គ្រប់គ្នា និយាយដោយឡែកក៏ដូចពលរដ្ឋកម្ពុជាទាំងអស់ផងដែរ៕

img09022510 img0902258 img0902251 img0902256 img0902255 img0902254 img0902253 img09022514 img0902252 img09022511 img09022513 img09022512 img09022516 img09022518 img09022517 img09022515 img09022519 img09022520 img09022521 img09022523 img09022522 img09022524 img09022525 img09022526 img09022527 img09022528 img09022529 img09022530 img09022531 img09022535 img09022533 img09022534 img09022536 img09022537 img09022538 img09022539 img09022540 img09022541 img09022532 img09022542