Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមប...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បន្តចុះពិនិត្យស្ថានភាព និងពង្រឹងការងារចាក់វ៉ាក់សាំងកូវីដ-១៩

Published Date: Wednesday, May 05, 2021, 4:22 PM

(Khmer)

img0505216 img0505213

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តចុះពិនិត្យស្ថានភាពតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ ដើម្បីពង្រឹងការងារនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសឱ្យពួកគាត់រក្សាគម្លាតសុវត្ថិភាពនិងពាក់ម៉ាស ទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ ។

            ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យចំនួន៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ  ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។ ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនោះ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរក៏ដូចជាក្រុមការងារដែលអនុវត្តន៍ លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវិ-១៩ ដោយសារតែយុទ្ធនាការនេះ បងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលយកការចាក់វ៉ាក់សាំងជាប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ដែលប្រឈមមុខនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

            គួរបញ្ជាក់ថា ដើម្បីបន្សាំតំបន់មានហានិភ័យខ្ពស់ ក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំក្នុងមូលដ្ឋានខណ្ឌ  ចំនួន៤ ដែលមានការរីករាលដាលកូវីដធ្ងន់ធ្ងរ  ក្នុងនោះមាន ខណ្ឌដង្កោ ខណ្ឌ មានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដោយចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១​តទៅ ក្នុងផែនការផ្តល់ជូនជាង៥០ម៉ឺននាក់ រស់នៅតំបន់ក្រហម ហើយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ បើបើគិតពីថ្ងៃទី០១ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ មានពលរដ្ឋចំនួនជាង១៤ម៉ឺននាក់ ទទួលបានការចាក់វ៉ាក់សាំងដូសទីមួយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ក៏បានដាក់បទបញ្ជាទៅអង្គភាពកងទ័ព និងក្រុមការងារចាក់វ៉ាក់សាំងជូនពលរដ្ឋរស់នៅតំបន់ក្រហម ឲ្យបាន ៥២ម៉ឺននាក់ឬលើសពីនេះ។

            សម្តេចនាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ថា វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋជាង៥២ម៉ឺននាក់ នៅតំបន់ក្រហម នឹងមិនខ្វះនោះទេ ពីព្រោះនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ខាងមុខ វ៉ាក់សាំងនឹងមកដល់៥០ម៉ឺនដូស ហើយថ្ងៃទី១៥ នឹងមកដល់៥០ម៉ឺនដូសទៀត។ ដូច្នេះនឹងមានវ៉ាក់សាំង ១លានដូសបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្រុមអង្គភាពចាក់វ៉ាកសាំងត្រូវចាក់ជូនប្រជាពលរដ្ឋឱ្យអស់នៅតំបន់ក្រហម មិនត្រឹមតែ៥២ម៉ឺនាក់នោះទេ ទោះបីលើសពីនេះ ដល់ ៦០ម៉ឺននាក់ក៏រាជរដ្ឋាភិបាលមានសមត្ថភាពចាក់ដែរ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម៕

img05052123 img0505212 img05052121 img05052119 img05052124 img05052120 img05052118 img05052117 img05052115 img05052116 img0505211 img0505218 img0505217 img0505219 img05052113 img05052111 img05052112 img05052114 img05052110 img0505214 img0505216 img0505215