(Khmer) ឯកឧត្តមអភិបាលរាជធានីចុះពិនិត្យមើលស្ថានភាពរស់នៅនិង នាំយកនូវស្បៀងអាហារសម្ដេចតេជោមួយចំនួនជូនប្រជាពលរដ្ឋ១៦០គ្រួសារទាំងយប់នៅសង្កាត់ទន្លេបាសាក់
Published Date: Monday, April 05, 2021, 8:31 PM
(Khmer)
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅរាត្រីថ្ងៃទី០៥ខែមេសានេះ បានដឹកនាំមន្ត្រីនិងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន និងបាននាំយកនូវស្បៀងអាហារមួយចំនួនដើម្បីយកទៅផ្គត់ផ្គង់ជូនពួកគាត់ផងដែរ ខណៈដែលពួកគាត់ជួបការលំបាកក្នុងជីវភាព ពេលបាននឹងកំពុងធ្វើចត្តាឡីស័ក
ក្រោយពីពួកគាត់មួយចំនួនបានប៉ះពាល់ជាមួយនឹងអ្នកដែលមានវិជ្ជមាន covid -19 ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី១៦ ក្នុងសង្កាត់ទន្លេបាសាក់នេះ មានចំនួនជាង៣០០គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋដែលអាជ្ញាធររបស់យើងតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័កនោះគឺមានចំនួនតែជាង១៦០គ្រួសារប៉ុណ្ណោះ ។ ដោយការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅតាមការចង្អុលណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបឯកឧត្តម ឃួង ស្រេង ចុះដល់ទីតាំងខាងលើនិងផ្តល់ស្បៀងអាហារអំណោយដែលបងប្អូនប្រជាពលរដ្ឋបានទទួលតាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន.និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនពួកគាត់ទាំងយប់តែម្តង ខណៈដែលបងប្អូនប្រជាពលរដ្ឋទាំងនេះមានជីវភាពខ្វះខាត ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម មីមួយកេស ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា ៖ ពាក់ព័ន្ធនឹង ការអនុវត្តនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគឺពោលគឺចាប់ផ្ដើមពីថ្ងៃទី០១ខែមេសាកន្លងមកឃើញថា ប្រជាពលរដ្ឋប្រមាណជា៩៩ភាគរយហើយ ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ។ ឯកឧត្តមបញ្ជាក់ថា ៖បើបងប្អូនប្រជាពលរដ្ឋចូលរួមសហការយ៉ាងសស្រាក់សស្រាំបែបនេះ ការបង្ការនិងទប់ស្កាត់ជំងឺ -១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ វានឹងអាចបញ្ចប់នៅក្រោយចូលឆ្នាំខ្មែរនេះបានហើយ៕