Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្យ ការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និងពិនិត្យ ទីតាំងប្រារព្ធកម្មវិធី ប្រគំតន្ត្រី ជាក់ស្ដែង ដេម្បីអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ “ព្រែក ជីកហ្វូណនតេជោ”

Published Date: Monday, August 05, 2024, 9:43 AM

(Khmer)

img04082423 img04082419

 

 

 

 

 

ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងរយៈពេលកន្លះខែកន្លងមកនេះ កងកម្លាំង មន្ត្រីរាជការ និងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារសំដៅធ្វើយ៉ាងណាអោយពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែកនេះដំណើរការទៅដោយភាពសប្បាយរីករាយ និងជោគជ័យ។

          ការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង ខាងលើនេះបានធ្វើឡើង នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ច ប្រជុំត្រួតពិនិត្យ ការងារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់ សាធារណៈ និងពិនិត្យ  ទីតាំង ប្រារព្ធកម្មវិធី ប្រគំតន្ត្រី ជាក់ស្ដែង ដេម្បីអបអរសាទរ ពិធី បើកការដ្ឋាន សាងសង់ “ព្រែក ជីកហ្វូណនតេជោ ” ថ្ងៃទី ០៥ សីហា ២០២៤ នៅ មុខសាលមហោស្រពកោះពេជ្រ ព្រមទាំងរៀបចំពិធី អុជធូបសុំសេចក្ដីសុខ សេចក្ដីចម្រើន ដំណើរការកម្មវិធីប្រកបដោយរលូន។

          ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា ៖ ការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ ” នេះជាផលប្រយោជន៍ដ៏ធំធេងសំរាប់ប្រជាជាតិកម្ពុជាយើង។ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបន្តសម្រេចបានដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។ យើងពិតជាមានភព្វវាសនាណាស់ ដែលបានចូលរួមលើការងារព្រែកជីកហ្វូណន-តេជោនេះ។

          ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ការងារសំខាន់របស់យើងគឺកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ ធ្នាប់សាធារណៈ ក្នុងពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែកនេះ ដែលទៀមទាអោយកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ យកអស់មម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែររួមជាតិតែមួយ ធ្វើយ៉ាងណាអោយពិធីនេះដំណើរទៅដោយរលូន មានសុខ សុវត្ថិភាពជាមួយនិងភាពសប្បាយរីករាយ។

          គម្រោងព្រែកជីកហ្វូណន-តេជោនឹងបើកការដ្ឋាននៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

          ជាមួយគ្នានេះដែរគ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ក៏មានការរៀបចំអបអរសាទរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ អោយមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែ    មួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ បែបនេះផងដែរ។  

          ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នឹងមានការប្រគុំតន្ត្រីនៅមុខសាលមហោស្រពកោះពេជ្រ ដែលមានសិល្បករ និងកីឡាករល្បីៗរបស់កម្ពុជានិងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខចំនួន២លើក នោះគឺនៅម៉ោង៧និង២០នាទី ១លើក និងលើកទី២ នៅម៉ោង៩ យប់មួយលើកទៀត៕

img04082427 img04082417 img04082425 img04082426 img04082424 img04082432 img04082433 img04082430 img04082429 img04082423 img04082422 img04082421 img04082420 img04082431 img04082428 img04082434 img04082416 img04082415 img04082414 img04082413 img04082412 img04082411 img04082410 img0408249 img0408248 img0408247 img0408246 img0408245 img0408244 img0408243