Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ សម្រុកដឹកជញ្ជូនស្...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ សម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់បានចំនួន៤ម៉ឺនគ្រួសារទៀតនៅថ្ងៃនេះ

Published Date: Tuesday, May 04, 2021, 4:30 PM

(Khmer)

img040521a10 img040521a8

 

 

 

 

 

               តាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌទាំង១៤ បានសហការជាមួយកងទ័ពជើងគោកយ៉ាងល្អ ក្នុងការដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ ពិសេសប្រជាពលរដ្ឋនៅតំបន់ក្រហម។

ជាក់ស្តែងនៅថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២១នេះ, អាជ្ញាធរបានសម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ ក៏បានផ្តល់ជូនទៅកងទ័ពជើងគោក និងអង្គរក្សផងដែរ ដែលពួកគាត់បានបំពេញការងារលើការដឹកបញ្ជូនស្បៀងអាហារទៅចែកប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ។ គិតមកដល់ពេលនេះ ស្បៀងអាហារជាង ២០ម៉ឺនកញ្ចប់ហើយ ត្រូវបានដឹកជូនដល់ដៃពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងនោះ។

នៅថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារ ជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ក្នុងនោះខណ្ឌមានជ័យចំនូន១៤.៧០០គ្រួសារ, ខណ្ឌពោធិ៍សែនជ័យចំនួន ១៣.៧០០គ្រួសារ, ខណ្ឌសែនសុខចំនួន ១.៣០០, ខណ្ឌព្រែកព្នៅចំនួន ១.០០០គ្រួសារ, ខណ្ឌឬស្សីកែវចំនួន ២.០០០គ្រួសារ, ខណ្ឌជ្រោយចង្វារចំនួន ១.០០០គ្រួសារ, ខណ្ឌ   ដូនពេញចំនួន ៩០០គ្រួសារ, ខណ្ឌ៧មករាចំនួន ១.០០០គ្រួសារ, ខណ្ឌទួលគោកចំនួន ៨០០គ្រួសារ, ខណ្ឌ      ចំការមនចំនួន ៦០០គ្រួសារ, ខណ្ឌច្បារអំពៅចំនួន ៨០០គ្រួសារ, ខណ្ឌកំបូលចំនួន ១.២០០គ្រួសារ និងក្រុមការងារចំនួន៥០០នាក់។

គួរបញ្ជាក់ថា កងទ័ពជើងគោក ក្រោមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជាង២០០នាក់ និងរថយន្តជាង៦០គ្រឿង ដើម្បីដឹកជញ្ជូនស្បៀងអាហារពីសាលារាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ មានដូចជា៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីជួយរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

img040521a9 img040521a7 img040521a6 img040521a5 img040521a4 img040521a3 img040521a2img040521a7