Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី កៀងគរសប្បុរស...

(Khmer) អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី កៀងគរសប្បុរសជនជាង៧០នាក់ បានថវិកាជាង៣០ម៉ឺនដុល្លារដើម្បីជួយពលរដ្ឋខ្វះខាតនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ

Published Date: Monday, May 03, 2021, 6:50 PM

(Khmer)

img030521c20 img030521c27

 

 

 

 

 

             ក្រោមការផ្តួចផ្តើមពីអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានកៀងគរអ្នកឧកញ៉ា លោកឧកញ៉ា ប្រមាណជាង៧០នាក់ ដោយប្រមូលថវិកាបានប្រមាណជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ។

            ពិធីប្រគល់ និងទទួលថវិកាខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង  អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ ព្រមទាំងអ្នកឧកញ៉ា  លោកឧកញ៉ា និងលោកជំទាវប្រមាណជាង១០រូបទៀត។

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ ព្រមទាំងអ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនទៅប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលការបិទខ្ទប់ដោយ covid-19 នេះ។ សកម្មភាពនេះ ពិតជាបានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។ នេះជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីឱ្យពួកគេបានរៀនសូត្រ ក្នុងការចែករំលែកជួយគ្នាក្នុងពេលដែលជួបនូវការលំបាកបែបនេះ។

            ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ៖ ថវិកាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់ចែងយកទៅទិញស្បៀងអាហារជាបន្ទាន់ ដើម្បីយកទៅទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ។

            ចំណែកអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ក្នុងឱកាសនោះដែរក៏បានមានប្រសាសន៍ថា ៖ ការកៀងគរ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវខាងលើនេះ ជាសកម្មភាពលើកទីមួយហើយ ដែលអ្នកឧកញ៉ាបានកៀងគរ ដោយបានថវិកាសរុបចំនួនជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការចាត់ចែងជូនបងប្អូនដែលមានការជីវភាពខ្វះខាតក្នុងដំណាក់កាល ជំងឺកូវីដ-១៩នេះ ។

            អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់ផងដែរថា ៖ការបង្វែរ ថវិកាប្រមាណជាង៣០ម៉ឺនដុល្លារ ជូនមក រដ្ឋបាលរាជធានីភ្នំពេញ គឺដោយសារតែពួកយើងខ្ញុំទាំងអស់គ្នាជឿទុកចិត្តមកលើអាជ្ញាធររាជធានីភ្នំពេញដោយជឿជាក់ថា អំណោយខាងលើនេះ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នឹងធ្វើការចាត់ចែងជូនទៅដល់ដៃបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់នេះមិនខាន។

            អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ទៀតដែរថា ក្រោយពីរួមគ្នាគ្រប់គ្រង ទប់ស្កាត់នូវការរីករាលដាលនៃជំងឺ​កូវីដ-១៩ បានហើយនោះ អ្នកឧកញ៉ា លោកឧកញ៉ានឹងមានឱកាស បានរកស៊ីឡើងវិញ។

            គួរបញ្ជាក់ថា ៖ថវិកាដែលបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះមាន ចំនួន ៣០២.២៥០ដុល្លារ បានមកពីការកៀងគរពីអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវចំនួន៧៤រូប៕

img030521c25 img030521c20 img030521c17img030521c16img030521c24img030521c11 img030521c22 img030521c12img030521c21 img030521c19 img030521c18 img030521c9 img030521c15 img030521c14 img030521c10 img030521c4img030521c13 img030521c2img030521c5 img030521c6 img030521c11img030521c7