(Khmer) រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកំណត់ភូមិទួលលៀប នៃសង្កាត់ស្នោរ ខណ្ឌកំបូល ពី “តំបន់លឿងទុំ” មកជា “តំបន់លឿង”
Published Date: Sunday, May 02, 2021, 8:51 AM
(Khmer)
រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានសម្រេចកំណត់ភូមិទួលលៀប នៃសង្កាត់ស្នោរ ខណ្ឌកំបូល ពី “តំបន់លឿងទុំ” មកជា “តំបន់លឿង” បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្តែង ស្របតាមសេចក្តីសម្រេច លេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ផែនទីនៃការកំណត់ភូមិសាស្ត្រខាងលើ ជា “តំបន់លឿង” ត្រូវបានភ្ជាប់មកជាមួយឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ។