Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងប្រធានប្...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង ចុះពិនិត្យស្ថានភាព តាមទីតាំងចាក់វ៉ាក់សាំង ក្នុងខណ្ឌទាំង៤នៃតំបន់ក្រហម

Published Date: Saturday, May 01, 2021, 2:47 PM

(Khmer)

img01052142 img0105218

 

 

 

 

 

            ដើម្បីពង្រឹងនៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ទៅតាមការណែនាំរបស់រាជ រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចុះពិនិត្យស្ថានភាព នៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង និងឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យទីតាំងចំនួន៤ខណ្ឌនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។

ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនៅក្នុងតំបន់នានានៃខណ្ឌទាំង៤នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរ ក៏ដូចជាក្រុមការងារដែលអនុវត្តន៍លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវិ-១៩ ដោយសារតែយុទ្ធនាការនេះបងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលយក ការចាក់វ៉ាក់សាំងជាប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ដែលប្រឈមមុខនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមទាំងនេះ គឺជាការគិតគូរដ៏ខ្ពស់មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈមនៃការឆ្លងជំងឺខ្លាំងនេះ ទទួលបានវ៉ាក់សាំងការពារសុខភាពពីការវាយប្រហារដោយមេរោគកាុវីដ-១៩ ។

            តំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលបាននឹងកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ស្ថិតក្នុងខណ្ឌចំនួន៤ខាងលើ ស្មើនឹង៣៣សង្កាត់។

            ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ៖ ក្នុងតំបន់ក្រហមនេះ មានប្រជាពលរដ្ឋ និងកម្មករ និយោជិក ដែលត្រូវទទួលវ៉ាក់សាំង សរុបប្រមាណ ៨០៥.០៣៣ នាក់ តែមានប្រជាពលរដ្ឋប្រមាណ ២៩ ភាគរយហើយដែលបានចាក់វ៉ាក់សាំងរួច ស្មើនឹង ២៣៣.៤៦០នាក់ និងកម្មករ និយោជិតប្រហាក់ប្រហែល ១០០.០០០នាក់ បានចាក់វ៉ាក់សាំងដូសទី១រួច និងកំពុងបន្តចាក់ដូសទី២ទៀត។ ដូច្នេះប្រជាពលរដ្ឋ និងកម្មករ និយោជិត អាយុចាប់ពី១៨ឆ្នាំឡើង ក្នុងតំបន់ក្រហម ដែលនឹងត្រូវចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ មានចំនួនប្រមាណ ៤៧១.៥៧៣នាក់៕

img01052112 img01052125 img01052124 img01052128 img01052136 img01052137 img01052139 img01052140 img01052142 img01052141 img01052138 img01052143 img01052126 img01052144 img01052135 img01052129 img01052130 img01052132 img01052133 img01052131 img01052127 img01052134 img01052123 img01052114 img01052120 img01052117 img01052119 img01052116 img01052118 img01052115 img01052113 img0105217 img0105213 img0105212 img0105211 img0105216