ឯកឧត្ដម ឃួង ស្រេង សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យ
Published Date: Tuesday, September 17, 2019, 4:41 PM
នារសៀលថ្ងៃអង្គារ ០៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យទីតាំងអគ្គិភ័យកាលពីម៉ោង១១និង៣០នាទីថ្ងៃត្រង់នេះ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យ ដែលបំផ្លាញផ្ទះអស់៦ខ្នង និងរងការខូចខាត៤ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិ ឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។