សូមថ្លែងអំណរគុណដល់កម្លាំងសរុបដែលបានចូលរួមបាញ់ពន្លត់ទប់ស្កាត់អគ្គិភ័យ
Published Date: Saturday, August 24, 2019, 2:20 PM
សូមថ្លែងអំណរគុណដល់កម្លាំងសរុប កម្លាំងអគ្គស្នងការនគរបាលជាតិ កម្លាំងស្នងការនគរបាលរាជធានី កម្លាំងរាជអាវុធហត្ថរាជធានី កម្លាំងអាជ្ញាធរមូលដ្ឋាន កម្លាំងពន្លត់អគ្គិភ័យចម្រុះរួមទាំងកម្លាំងក្រុមហ៊ុនOCIC ក្រុមហ៊ុនបុរីប៉េងហួត កងពលតូច ង៧០ ដែលបានចូលរួមទាំងកម្លាំង ទាំងស្មារតី និងសម្ភារ ដែលបាននិងបន្តខិតខំព្យាយាមប្រឹងប្រែង បាញ់ពន្លត់ ទប់ស្កាត់អគ្គិភ័យ និងគ្រប់គ្រងស្ថានការបាន ការពារមិនអោយអគ្គិភ័យឆេះរាលដាលនៅតំបន់បរិវេណជុំវិញទីតាំងសិប្បកម្មធ្វើពូកដែលបានឆាបឆេះ ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ៕