ពិធីសម្ពោធអគារប្រជុំអប់រំចិត្តសាស្ត្រ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១
Published Date: Friday, September 27, 2019, 5:43 PM
នាព្រឹកថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង ឯកឧត្ដមលោកជំទាវក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ទីរអង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង១៤ បានអញ្ជើញចូលរួមពិធីសម្ពោធអគារប្រជុំអប់រំចិត្តសាស្ត្រ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង (អូរពងមាន់) ខេត្តស្ទឹងត្រែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានសំណេះសំណាលសួរសុខទុក្ខ អ្នកជម្ងឺសំរាកព្យាបាលនៅគិលានដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ ព្រមទាំងនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕