កិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងបញ្ហាសណ្ដាប់ធ្នាប់ និងដីចំណីផ្លូវនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ
Published Date: Thursday, October 03, 2019, 5:45 PM
នារសៀលថ្ងៃព្រហស្បតិ៍ ០៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងបញ្ហាសណ្ដាប់ធ្នាប់ និងដីចំណីផ្លូវនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈទាំងអស់ដែលបានសាងសង់ ស្ដារ ថែទាំ ឬពង្រឹករួចនាពេលកន្លងមក ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងបញ្ចៀសបញ្ហាទាំងនេះនាថ្ងៃអនាគត ដោយបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងដីចំណីផ្លូវសាធារណៈនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈទាំងអស់។