[beautiful-yahoo-weather]
(Khmer) ព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមអភិបាល នៃគណអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក-លោកស្រីអភិបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធមួយចំនួន ជាលទ្ធផល ឯកឧត្តមអភិបាល បានដាក់ចេញនូវវិធានការថ្មី រយៈពេល២សប្តាហ៍ ដោយចេញសេចក្តីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
Published Date: Thursday, April 01, 2021, 11:25 AM
(Khmer)