(Khmer) វឌ្ឍនភាពនៃការងារដំឡើងភ្លើងបំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញ
Published Date: Saturday, August 05, 2017, 7:44 PM
(Khmer)
ភ្លើងបំភ្លឺសាធារណៈ និងសួនច្បារ គឺជាចំណុចទាក់ទាញដ៏សំខាន់នៃទីក្រុងស៊ីវិល័យ!
នារសៀលថ្ងៃទី០៤ ខែសីហានេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំស្ដីពីវឌ្ឍនភាពនៃការងារដំឡើងភ្លើងបំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ពេលរាត្រីភ្លើងបំភ្លឺផ្លូវសាធារណៈពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើដំណើរ ហើយក៏បានបង្កើនសម្រស់រាជធានីភ្នំពេញនាពេលរាត្រីអោយកាន់តែស្រស់បំព្រងថែមទៀត។ ដោយក្នុងនោះឯកឧត្ដមប្រធានក៏បានស្នើដល់ក្រុមហ៊ុនត្រូវគោរពតាមកិច្ចសន្យាដែលបានចុះជាមួយនឹងសាលារាជធានីភ្នំពេញ ហើយចំពោះការផ្លាស់ប្ដូរគោមអំពូលថ្មីតែនៅមិនភ្លឺសូមអោយក្រុមហ៊ុនពិនិត្យឡើងវិញផង ដោយឡែកខណ្ឌទាំងអស់សហការចូលរួមអនុវត្តន៍ការងារនេះអោយប្រសិទ្ធភាព ត្រូវដើរមើល បង្គោលភ្លើង គោមអំពូល ភ្លើងបំភ្លឺផ្លូវសាធារណៈ និងសួនច្បារ ត្រូវដឹងទុក្ខធុរៈរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយតាមខណ្ឌទាំងអស់ត្រូវធ្វើការណែនាំដល់ប្រជាពលរដ្ឋក្នុងការវេចខ្ចប់សំរាមរបស់ពួកគាត់អោយបានត្រឹមត្រូវមុននឹងបញ្ចេញមកក្រៅ៕