(Khmer) ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា
Published Date: Saturday, August 05, 2017, 7:43 PM
(Khmer)
ស្របតាមគោលនយោបាយពង្រឹង និងពង្រីកទំនាក់ទំនងការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃនេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារពង្រឹងចំណងមិត្តភាពជាមួយរាជធានីភ្នំពេញ ទាំងផ្នែកវិនិយោគ ផ្នែកទេសចរណ៍ និងផ្នែកសន្តិសុខនៃប្រជាជន និងថ្នាក់ដឹកនាំនៃប្រទេសទាំង២។