Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ជួបពិភាក្សាការងារជាមួយសមាគមម៉ូតូកង់បីក្...

(Khmer) ជួបពិភាក្សាការងារជាមួយសមាគមម៉ូតូកង់បីក្នុងរាជធានីភ្នំពេញ

Published Date: Wednesday, August 02, 2017, 1:53 PM

(Khmer)

កិច្ចប្រជុំពិភាក្សាការងារជាមួយសមាគមម៉ូតូកង់បីក្នុងរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយសមាគមម៉ូតូកង់បី ដើម្បីធានាឱ្យបាននូវកិច្ចសហការក្នុងរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញឱ្យមានភាពប្រសើរឡើង។

 20476607_779648928882528_6578189402983329020_n20525712_779649298882491_6298241445152182348_n

អង្គប្រជុំដែលមានការចូលរួមពីមន្ដ្រីជំនាញ អាជ្ញាធរខណ្ឌ សមាគមម៉ូតូកង់បី បានលើកឡើងពីភាពមិនប្រក្រតីចំនួនដែលទាមទារឱ្យសមាគម-អ្នកបើកបរ កែប្រែឥរិយាបថ។ ការចត់ ការខ្វះការត្រួតពិនិត្យបច្ចេកទេសយាន ការបើកបរគ្មានប័ណ្ឌបើកបរ(ក២) ការមិនគោរពច្បាប់ចរាចរណ៍ ការប្រើប្រាស់វិទ្យុទាក់ទង ការពុំបានចុះបញ្ជីឱ្យបានត្រឹមត្រូវ និងបញ្ហាប្រឈមមួយចំនួនទៀត បានបង្កើតផលអវិជ្ជមានដល់ការរៀបចំចរាចរណ៍ សន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរមូលដ្ឋាន និងសមាគមម៉ូតូកង់បី នឹងគោរពស្មារតីអង្គប្រជុំដោយត្រូវចូលរួមសហការក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយដោយកើតចេញពីការគោរពច្បាប់ និងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរ។