(Khmer) សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨
Published Date: Monday, August 27, 2018, 9:09 AM
(Khmer)
កិច្ចការការពារសន្ដិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនបងប្អូនប្រជាពលរដ្ឋ និងបណ្ដាលគណបក្សទាំងអស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មុន ពេល និងក្រោយបោះឆ្នោតគឺជាកាតព្វកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ដាខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃចន្ទ ០១រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ មានការរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានទាំងអស់ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្លាស់ប្តូរបទពិសោធន៍សម្រាប់ការបោះឆ្នោតកាន់តែប្រសើរនៅពេលក្រោយៗទៀត។