(Khmer) ពិធីប្រកាសស្ដីពីការបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាលខណ្ឌកំបូល
Published Date: Friday, June 21, 2019, 9:47 AM
(Khmer)
នាព្រឹកថ្ងៃសុក្រ ០៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសស្ដីពីការបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាលខណ្ឌកំបូល។ ឯកឧត្ដមអភិបាលបានផ្ដាំផ្ញើដល់ ក្រុមប្រឹក្សា គណៈអភិបាល គណៈនាយករដ្ឋបាល ការិយាល័យជំនាញ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌកំបូល ដែលទើបត្រូវបានតែងតាំង និងប្រគល់ភារកិច្ចថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋអោយឆ្លើយតបទៅនឹងគោលការណ៍”រដ្ឋបាលឯកភាព ធ្វើអោយបាន ធ្វើអោយបានលឿន ប្រកបដោយតម្លាភាព ជាពិសេសការផ្ដល់សេវាសាធារណៈកាន់តែខិតជិតជាមួយបងប្អូនប្រជាពលរដ្ឋ”។