Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ឯកឧត្តម ឃួង ស្រេង បាននាំយកអំណោយជូនកុមារ...

(Khmer) ឯកឧត្តម ឃួង ស្រេង បាននាំយកអំណោយជូនកុមារដែលរងគ្រោះដោយអគ្គីភ័យ

Published Date: Tuesday, January 16, 2018, 1:33 PM

(Khmer)

ក្រោយពីទទួលបានដំណឹងអំពីគ្រោះអគ្គីភ័យបណ្ដាលឱ្យកុមារា ២នាក់ រងរបួសធ្ងន់ នាល្ងាចថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយជាថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កុមារទាំង ២នាក់ ក្នុងម្នាក់ទទួលបាន ២លានរៀល ដែលបច្ចុប្បន្នកុមាររងគ្រោះទាំង ២ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងនោះដែរ ឯកឧត្ដមអភិបាលរាជធានី ក៏បានលើកទឹកចិត្តដល់ក្រុមសណ្តាប់ធ្នាប់ខណ្ឌ ដែលបានខិតខំជួយសង្គ្រោះ ដោយផ្តល់ជូនថវិកាចំនួន ៤លានរៀលផងដែរ។

26238983_856227894557964_1306088207025087940_n 26804898_856228014557952_1553818088862991377_n