(Khmer) ឯកឧត្តម ឃួង ស្រេង អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋសហគមន៍បុរីសន្តិភាព២
Published Date: Friday, August 03, 2018, 10:04 AM
(Khmer)
ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋសហគមន៍បុរីសន្តិភាព២ ក្នុងខណ្ឌពោធិសែនជ័យ និងបានណែនាំដល់មន្ទីរសាធារណការរៀបចំជួសជុលផ្លូវក្នុងសហគមន៍ប្រវែងប្រមាណជា ៣.៦០០ម៉ែត្រ ព្រមជាមួយនឹងការរៀបចំប្រព័ន្ធលូផងដែរ។
បន្ទាប់មកឯកឧត្តមអភិបាលក៏បានបន្តដំណើរទៅពិនិត្យមើលស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោតកន្លងទៅ ហើយឯកឧត្តមអភិបាលក៏បានណែនាំឱ្យមន្ទីរសាធារណការរៀបចំស្ថាបនាផ្លូវបេតុង ១ខ្សែនៅក្នុងសង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យផងដែរ៕