(Khmer) ឯកឧត្តម ឃួង ស្រេង ផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ៤០៧ប័ណ្ណក្នុងមូលដ្ឋានសង្កាត់និរោធ ខណ្ឌច្បារអំពៅ
Published Date: Sunday, June 24, 2018, 8:34 PM
(Khmer)
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ៤០៧ប័ណ្ណ នៅសំណង់ផ្ទះល្វែងចំការល្មុត និងចំការស្វាយ ក្នុងមូលដ្ឋានសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ (២៤-០៦-២០១៨)
ការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ គឺជាគោលនយោបាយគ្រប់គ្រងដីធ្លីដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានអនុវត្តដោយការទទួលខុសត្រូវខ្ពស់ពីសំណាក់រដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជារួម និងនិយាយដោយឡែករដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងបន្តរៀបចំប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានប្រមាណជា ៧០% ទូទាំងរាជធានីភ្នំពេញ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សមិទ្ធផលទាំងឡាយដែលបងប្អូនកំពុងទទួលបាន ជាអំណោយផលពីសន្តិភាពយ៉ាងពិតប្រាកដ ដូច្នេះបងប្អូនត្រូវតែចូលរួមថែរក្សាសន្តិភាពមួយនេះឱ្យខានតែបាន ដើម្បីទុកជូនកូនចៅជំនាន់ក្រោយៗទៀត៕