(Khmer) ឯកឧត្តម ឃួង ស្រេង បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម អេមផាយ គីនដាវង្ស
Published Date: Wednesday, March 27, 2019, 5:38 PM
(Khmer)
នាព្រឹកថ្ងៃពុធ ០៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម អេមផាយ គីនដាវង្ស ( Amphay KINDA VONG ) ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងពង្រឹងមិត្តភាពជាមួយរាជធានីភ្នំពេញ ទាំងផ្នែកវិនិយោគ ផ្នែកទេសចរណ៍ និងផ្នែកសន្តិសុខ៕