(Khmer) ឯកឧត្តម ឃួង ស្រេង ទទួលជួបសម្ដែងការគួរសមឯកឧត្ដមឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ
Published Date: Thursday, June 28, 2018, 7:59 PM
(Khmer)
នាព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារពង្រឹងចំណងមិត្តភាពជាមួយរាជធានីភ្នំពេញ ទាំងផ្នែកវិនិយោគ ផ្នែកទេសចរណ៍ និងផ្នែកសន្តិសុខនៃប្រជាជនព្រមទាំងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕