(Khmer) ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យស្ថានភាពចរាចណ៍ជាក់ស្ដែងនៅចំនុចភ្លើងស្ដុបនាងគង្ហីង
Published Date: Thursday, January 10, 2019, 3:38 PM
(Khmer)
នាព្រឹកថ្ងៃព្រហស្បតិ៍ ០៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យស្ថានភាពចរាចណ៍ជាក់ស្ដែងនៅចំនុចភ្លើងស្ដុបនាងគង្ហីង ដោយឃើញពីលំហូរចរាចរណ៍នៅតំបន់នោះមានភាពមមាញឹកណាស់ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចរំកិលរូបសំណាក់នាងគង្ហីងពីកន្លែងចាស់ មកដាក់នៅចំនុចសួនមុខស្ថានីយប្រេងឥន្ធនៈតូតាល់វិញ ដើម្បីលើកកំពស់សោភ័ណ្ឌភាពរូបសំណាក់ និងលើកកំពស់រូបសំណាក់អោយខ្ពស់ជាងកន្លែងចាស់ និឹងកែលំអលំហូរផ្លូវបត់ស្តាំនៅត្រង់ចំនុចផ្លូវប្រសព្វរវាងវិថីទេពផន(១៨២)កែងមហាវិថីព្រះមុនីរ៉េត(២១៧) និងឆ្លៀតពិនិត្យមើលការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង ដែលសម្រេចបាន៩០%ហើយ ដោយពិនិត្យឃើញនៅតំបន់នោះ នាពេលរាត្រីមានភាពងងឹត ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានណែនាំមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបន្ថែមភ្លើងបំភ្លឺក្រោមស្ពានថ្មើរជើង និងបន្ថែមភ្លើងស្ដុបមួយបង្គោលបន្ថែមទៀត។