(Khmer) ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យដំណើរការគម្រោងសាងសង់ជញ្ជាំងបេតុងប្រឡាយស្ទឹងមានជ័យ
Published Date: Thursday, May 03, 2018, 8:35 PM
(Khmer)
នារសៀលថ្ងៃព្រហស្បតិ៍ ០៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្តីបច្ចេកទេសក្រោមឱវាទរដ្ឋបាលរាជធានីចុះពិនិត្យដំណើរការគម្រោងសាងសង់ជញ្ជាំងបេតុងប្រឡាយស្ទឹងមានជ័យ ចាប់ពីស្ពានអាកាសស្ទឹងមានជ័យដល់ទ្វារទឹកប្រឡាយដើមស្លែង ផ្លូវលេខ៣៧១ និងពិនិត្យប្រព័ន្ធប្រឡាយលូក្នុងភូមិសាស្ត្រតំបន់សឡា, ភូមិសាស្ត្រតំបន់ទីលានសំរាមស្ទឹងមានជ័យ ដើម្បីឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ៕