(Khmer) ឯកឧត្តម ឃួងស្រេង អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះអគ្គីភ័យ២២ខ្នងផ្ទ ស្មើ៣៥គ្រួសារ
Published Date: Sunday, June 24, 2018, 8:42 PM
(Khmer)
បន្ទាប់ពីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ៤០៧ប័ណ្ណ នៅសំណង់ផ្ទះល្វែងចំការល្មុត និងចំការស្វាយ ក្នុងមូលដ្ឋានសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីព្រឹកមិញ នារសៀលថ្ងៃដដែលនេះ ឯកឧត្តម ឃួងស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះអគ្គីភ័យ២២ខ្នងផ្ទះ ស្មើ៣៥គ្រួសារ ព្រមទាំងនាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៦៥BT ក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។