(Khmer) ឯកឧត្ដម ឃួង ស្រេង ជួបពិភាក្សាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA
Published Date: Wednesday, April 24, 2019, 9:41 AM
(Khmer)
នាព្រឹកថ្ងៃពុធ ០៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបពិភាក្សាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA អំពីបញ្ហាដីសម្រាប់ការរត់បណ្ដាញខ្សែលូរបស់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់សម្រាប់ ” គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ” ដើម្បីដោះស្រាយនូវបញ្ហាទឹកកខ្វក់នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដោយបានកំណត់យកតំបន់ជើងឯក សម្រាប់សាងសង់ស្ថានីយ៍ ក្រោមជំនួយឥតសំណងរបស់ រាជរដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA។