(Khmer) ឯកឧត្ដម ឃួង ស្រេង បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូរបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង
Published Date: Thursday, January 17, 2019, 10:39 AM
(Khmer)
នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូរបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF ) គោលបំណងនៃជំនួបពិភាក្សា ធានាដល់ការផ្ដល់ហិរញ្ញប្បទានបង្គ្រប់សម្រាប់គម្រោងដែលបានចុះកិច្ចព្រមព្រៀងកាលពីខែឧសភាឆ្នាំ២០១៨ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការផ្ដល់ហិរញប្បទានដល់ការសិក្សាសមិទ្ធលទ្ធភាពបឋម និងការសាងសង់ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់សាកល្បង ជួបពិភាក្សាលើការងារជាមួយដៃគូអភិវឌ្ឍន៍នានា ដែលកំពុងធ្វើកិច្ចការងារទាក់ទងនឹងសុខមាលភាពសាធារណៈ និងការគ្រប់គ្រងកាកសំណល់រាវ ពិនិត្យនិងតាមដានការងារបន្តលើគម្រោងពីរផ្សេងទៀត ដែលមានក្នុងកិច្ចព្រមព្រៀងចុះហត្ថលេខាកាលពីខែឧសភាឆ្នាំ២០១៨ដែលក្នុងនោះរួមមាន គម្រោងស្ដីពីការត្រៀមខ្លួនទល់នឹងហានិភ័យ( គ្រោះទឹកជំនន់ ) និងគម្រោងស្ដីពីបេតិកភណ្ឌទីក្រុងនិងលំហសាធារណៈ៕