(Khmer) ឯកឧត្ដម ឃួង ស្រេង បានចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យចំនួន៥០គ្រួសារ
Published Date: Monday, March 18, 2019, 9:39 PM
(Khmer)
បន្ទាប់ពីចប់ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩របស់រដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យចំនួន៥០គ្រួសារ កើតឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩
នៅចំណុចម្តុំកន្លែងចាក់សំរាមចាស់ស្ទឹងមានជ័យ ក្នុងភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕