(Khmer) ឯកឧត្ដម ឃួង ស្រេង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ
Published Date: Monday, March 11, 2019, 9:08 PM
(Khmer)
នារសៀលថ្ងៃចន្ទ ០៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងការអនុវត្តច្បាប់ចរាចណ៍ផ្លូវគោក ឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកវិនិយោគទុនជាតិ អន្តរជាតិក្នុងរាជធានីភ្នំពេញ។