(Khmer) ឯកឧត្ដម ឃួង ស្រេង បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ជុង មាន
Published Date: Thursday, April 18, 2019, 2:01 PM
(Khmer)
នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ជុង មាន ( Zhong Mian ) អនុប្រធានព្រឹទ្ធសភានៃខេត្ត សុី ឈួន និងលោក លោកស្រីគណៈប្រតិភូខេត្ត សុី ឈួន ដើម្បីពិភាក្សាការងារ ការចងសម្ព័ន្ធមេត្រីភាព និងពង្រឹងមិត្តភាពជាមួយរាជធានីភ្នំពេញ និងខេត្ត សុី ឈួន ទាំងវិស័យវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិស័យអប់រំ។