(Khmer) ឯកឧត្ដម ឃួង ស្រេង ជួបសម្ដែងការគួរសមជាមួយលោក យូសុីណូប៊ូ ហ្គូកូសុីម៉ា នាយកចាត់ការទូទៅ នៃទីចាត់ការអន្តរជាតិរបស់ក្រុមហ៊ុន TOA Corporation
Published Date: Tuesday, March 05, 2019, 8:38 PM
(Khmer)
នាព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយលោក យូសុីណូប៊ូ ហ្គូកូសុីម៉ា នាយកចាត់ការទូទៅ នៃទីចាត់ការអន្តរជាតិរបស់ក្រុមហ៊ុន TOA Corporation ( ក្រុមហ៊ុនម៉ៅការសាងសង់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ) ដើម្បីពិភាក្សាការងារសាងសង់ ហើយរដ្ឋបាលរាជធានីភ្នំពេញសូមស្វាគមន៍ និងចូលរួមកិច្ចសហការ ដើម្បីធានាឲ្យការងារគម្រោង អនុវត្តបានទាន់ពេលវេលាដែលបានកំណត់។