(Khmer) ឯកឧត្ដម ឃួង ស្រេង ជួបសម្ដែងការគួរសមជាមួយលោក យូស៊ីហ៊ីសា កៃណឺម៉ា
Published Date: Wednesday, February 20, 2019, 7:15 PM
(Khmer)
នារសៀលថ្ងៃពុធ ០១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយលោក យូស៊ីហ៊ីសា កៃណឺម៉ា អគ្គនាយកក្រុមហ៊ុន មីនេបៀមីតហ្ស៊ុមី ដើម្បីពិភាក្សាការងារ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការដាក់ឱ្យដំណើរការ និងការថែទាំសេវាបំភ្លឺសាធារណៈតាមប្រព័ន្ធគ្រប់គ្រងទីក្រុងឆ្លាតវៃ ក្នុងរាជធានីភ្នំពេញ រវាងក្រុមហ៊ុន ភីភីឌីអ៊ី&ស៊ី និងក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ដែលការចុះកិច្ចព្រមព្រៀងនេះបានផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់រាជធានីភ្នំពេញ ក្នុងការលើកកម្ពស់សោភណ្ឌភាព និងធ្វើឱ្យរាជធានីភ្នំពេញក្លាយទៅជាទីក្រុងឆ្លាតវៃផងដែរ។