(Khmer) ឯកឧត្ដម ឃួង ស្រេង ចូលរួមសំណេះសំណាលជាមួយបងប្អូនកម្មករក្រុមហ៊ុនសុីនទ្រី និងមន្ទីរសាធារណការ
Published Date: Wednesday, December 12, 2018, 3:43 PM
(Khmer)
បងប្អូនកម្មករ-កម្មការិនីរបស់ក្រុមហ៊ុនស៊ិនទ្រី និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន ២.២៦៥នាក់ សប្បាយរីករាយជាខ្លាំង ដោយទទួលបានការយកចិត្តទុកដាក់អំពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
នាព្រឹកថ្ងៃពុធ ០៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកអំណោយ ជាស្បៀង និងសម្ភារកាកបាទក្រហមកម្ពុជា ជាមួយបងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុនសុីនទ្រី និងកម្មករ កម្មការិនីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕