(Khmer) ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យរថយន្តក្រុងថ្មីដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន
Published Date: Wednesday, July 04, 2018, 9:19 AM
(Khmer)
រថយន្ដក្រុងចំនួន៨០គ្រឿងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុននឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុននេះ
នារសៀលថ្ងៃពុធ ០៧រោច ខែបឋមឋសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យរថយន្តក្រុងថ្មីដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបាននាំមកដល់រាជធានីភ្នំពេញ ចំនួន ២០គ្រឿង/ ៨០គ្រឿង។
ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយភាពក្រីក្រ រដ្ឋបាលរាជធានីភ្នំពេញនឹងបង្កើនខ្សែរត់របស់សេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈបន្ថែមទៀត ដើម្បីពង្រីកជូនបងប្អូនក្នុងរាជធានីភ្នំពេញអោយបានគ្រប់ទីកន្លែង និងច្រើនគោលដៅ៕