(Khmer) អភិបាលរាជធានីភ្នំពេញ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ឈី ជីង
Published Date: Monday, May 21, 2018, 11:04 AM
(Khmer)
នាព្រឹកថ្ងៃច័ន្ទ ០៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ឈី ជីង ( QI Jing ) សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំរដ្ឋធានីប៉េកាំង និងជាអគ្គនាយកនៃនាយកដ្ឋានរណសិរ្សរួបរួមនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំរដ្ឋធានីប៉េកាំង។
ជំនួបថ្ងៃនេះ ក៏បានបង្កើននូវទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំង កាន់តែស្និតស្នាល ទាំងការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងបរិស្ថានផងដែរ។ ក្រោយពីបានបញ្ចាប់ជំនួបរវាងឯកឧត្ដមអភិបាល និងលោកជំទាវ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងស្ដីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រីរវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន៕