(Khmer) អភិបាលរាជធានីភ្នំពេញបានចុះការតុបតែងប្រទីប និងសួនច្បារនៅត្រើយខាងកើត ខណ្ឌជ្រោយចង្វារ
Published Date: Wednesday, November 14, 2018, 2:54 PM
(Khmer)
ក្រោយពីប្រជុំការងារលម្អិតសម្រាប់ត្រៀមលក្ខណៈក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក កាលពីរសៀល នៅល្ងាចថ្ងៃពុធ ០៧កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការងាររៀបចំប្រទីបរដ្ឋបាលរាជធានីភ្នំពេញ នឹងសម្រេចជាស្ថាពរនាពេលខាងមុននេះ និងបានបន្តពិនិត្យការងារតុបតែងលម្អតាមសួនច្បារនៅត្រើយខាងកើត រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំកន្លែងស្នាក់ជូនបងប្អូនចំណុះទូក ដោយមានតភ្ជាប់ជូននូវទឹកស្អាត ភ្លើងអគ្គិសនី បង្គន់អនាម័យ បន្ទប់ទឹក និងកន្លែងសង្គ្រោះបឋមក្នុងតំបន់នេះផងដែរ៕