(Khmer) អបអរសាទរ ខួបលើកទី១០៧ ទិវានារីអន្តរជាតិ ៨ មីនា ២០១៨
Published Date: Tuesday, March 06, 2018, 9:30 AM
(Khmer)
នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយនារី ជាមន្ត្រីសាលារាជធានី លោកស្រីអភិបាលរងខណ្ឌ មន្ត្រីមន្ទីរជុំវិសាលារាជធានី ក្នុងឱកាសចូលរួមអបអរសាទរ ខួបលើកទី១០៧ ទិវានារីអន្តរជាតិ ៨ មីនា ២០១៨។
ឯកឧត្តមអភិបាល បានថ្លែងថា បើគ្មានសន្តិភាពទេ នារីគឺគ្មានសិទ្ឋិដូចសព្វថ្ងៃនេះទេ ក្រោមការដឹកនាំរបស់សម្តេចតេជោ ធ្វើអោយប្រទេសជាតិ មានសន្តិភាពពេញ និងមានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ។ នារីខ្មែរបានអភិវឌ្ឍន៍លើកកំពស់សមត្ថភាពខ្លួន រហូតក្លាយជាថ្នាក់ដឹកនាំ តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់ជាតិ ។ ព្រមទាំងបានថ្លែងជំរុញដល់មន្ដ្រីគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាគាំទ្រ និងលើកកម្ពស់ស្ដ្រី ក្នុងការចូលរួមដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យស្របទៅតាមប្រធានបទ ស្ដីពី «ស្រ្តីរួមគ្នា រក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធធ្វើឡើង ក្នុងទិវាអន្តរជាតិ៨មីនា ឆ្នាំ២០១៨នេះ។