(Khmer) អង្គប្រជុំពិភាក្សាជាមួយគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ
Published Date: Wednesday, June 27, 2018, 7:50 PM
(Khmer)
កិច្ចការការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលបោះឆ្នោត ជាកិច្ចការសំខាន់ដែលរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្ពស់
នារសៀលថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំពិភាក្សាជាមួយគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីផ្លាស់ប្ដូរព័ត៌មានអំពីការងារសន្ដិសុខ ការគ្រប់គ្រងដំណើរការឃោសនាបោះឆ្នោត និងកិច្ចការសហប្រតិបត្តិការផ្សេងៗទៀតទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភាជាតិ នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។