(Khmer) ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រារព្ធពិធីបិទសន្និបាតបូកសរុប និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩
Published Date: Thursday, February 28, 2019, 8:10 PM
(Khmer)
នារសៀលថ្ងៃព្រហស្បតិ៍ ០៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រារព្ធពិធីបិទសន្និបាតបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមរាជធានីភ្នំពេញឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ។