(Khmer) សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស បានយាងត្រួតពិនិត្យ និងពិភាក្សាអំពីកិច្ចការការពារដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤
Published Date: Sunday, February 25, 2018, 9:06 AM
(Khmer)
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៤ បានប្រព្រឹត្តទៅប្រកបដោយភាពរលូន សុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
នៅរសៀលថ្ងៃ អាទិត្យ ទី ១០កើត ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ ២០១៨ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានយាងត្រួតពិនិត្យ និងពិភាក្សាអំពីកិច្ចការការពារដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ក្នុងរាជធានីភ្នំពេញ។ សម្ដេចព្រះមហិស្សរា នរោត្តម ចក្រពង្ស បានសម្ដែងនូវសេចក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដែលរួមចំណែកធ្វើឲ្យការបោះឆ្នោតជ្រើសតាំងនេះ បានបញ្ចប់ដោយជោគជ័យ សុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌៕