(Khmer) សកម្មភាពចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅកន្លែងអគ្គិភ័យ ដែលបង្កឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋ និងឃ្លាំងស្ដុកកំណាត់ខោអាវជជុះ
Published Date: Tuesday, July 02, 2019, 10:31 AM
(Khmer)
នាព្រឹកថ្ងៃអង្គារ ០១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ០២ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅកន្លែងអគ្គិភ័យ ដែលបង្កឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋ និងឃ្លាំងស្ដុកកំណាត់ខោអាវជជុះ នៅខាងក្រោយសាលាទួនហ្វា ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ដែលបានកើតឡើងនៅវេលាម៉ោងជាង១១យប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។