(Khmer) សកម្មភាពយុទ្ធនាការស្ដារលូ-ប្រឡាយក្នុងរាជធានីភ្នំពេញ
Published Date: Monday, January 29, 2018, 5:07 PM
(Khmer)
មាត់អណ្ដូងលូ គឺជាកន្លែងបង្ហូរទឹកចេញពីផ្លូវ និងទទួលទឹកចេញពីគេហដ្ឋានរបស់បងប្អូន។ បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការស្ដារលូមួយរយះកន្លងទៅនេះ យើងសង្កេតឃើញថា អណ្ដូងលូជាច្រើនត្រូវបានម្ចាស់ផ្ទះបិទផង ចាក់សំរាមផង ខ្លះទៀតរៀបឥដ្ឋបិទមាត់លូក៏មាន ហើយអាជ្ញាធរបានធ្វើការណែនាំ និងចុះកិច្ចសន្យាជាមួយពួកគាត់មិនឱ្យមានករណីបែបនេះទៀតឡើយ។
គួរបញ្ជាក់ផងដែរថា ក្នុងមួយរយៈពេលកន្លងទៅនេះ យើងសង្កេតឃើញថាទីតាំងមាត់អណ្ដូងលូមួយចំនួនត្រូវបានប្រជាពលរដ្ឋរំលោភបំពានដោយមានខ្លះបិទមាត់លូ ខ្លះចាក់សំរាម ខ្លះចាក់កាកសំណល់ផ្សេងទៀត។ ឯកឧត្តមអភិបាលបានអំពាវនាវដល់បងប្អូនទាំងអស់ឱ្យចូលរួមថែរក្សា និងសម្អាតមាត់លូឱ្យបានស្អាត ដើម្បីកាត់បន្ថយការជន់លិចទឹកភ្លៀងនាពេលភ្លៀងខ្លាំងម្ដងៗ៕