(Khmer) សកម្មភាពដាក់បណ្តាញលូប្រវែង ១០០៥ម នៅសាច់ផ្លូវលេខ៣៣៦ ចាប់ពីមហាវិថីព្រះនេរុហ៍ដល់ប្រឡាយបឹងសាឡាង
Published Date: Wednesday, February 17, 2016, 9:12 AM
(Khmer)
ក្នុងផែនការដោះស្រាយបព្ហាាទឹកជន់លិចដែលតែងតែកេីតមាននៅរៀងរាល់រដូវវស្សានៅចំណុចភ្លេីងស្តុបផ្សារដេប៉ូ សាលារាជធានីភ្នំពេញ បាននិងកំពុងដាក់បណ្តាញលូទំហំអង្កត់ផ្ចឹត ១.៥ម ប្រវែង ១០០៥ម នៅសាច់ផ្លូវលេខ៣៣៦ ចាប់ពីមហាវិថីព្រះនេរុហ៍ដល់ប្រឡាយបឹងសាឡាង ។
គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ការដ្ឋានដាក់លូសម្រេចលទ្ឋផលបានប្រវែង ២៦៥ម លេីប្រវែង ១០០៥ម ត្រូវជា ២៦%នៃគម្រោង ៕