(Khmer) សកម្មភាពដាក់បណ្តាញលូថ្មីចាប់ពីចំណុចអតីតរដ្ឋសភា ដល់មាត់ទន្លេ
Published Date: Wednesday, July 01, 2015, 4:08 PM
(Khmer)
ក្នុងផែនការដោះស្រាយបព្ហាាទឹកលិចផ្លូវលេខ១៩ ផ្លូវលេខ២៤០ មហាវិថីព្រះសុធារសនៃតំបន់ជុំវិញព្រះបរមរាជវាំង សាលារាជធានីភ្នំពេញ បាននិងកំពុងដាក់បណ្តាញលូបេតុងប្រអប់លេីផ្លូវលេខ២៤០ ទំហំ ១.៥ម បួនជ្រុង ប្រវែង ៣៤១ម៉ែត្រ ចាប់ពីចំណុចមុខអតីតរដ្ឋសភានៃមហាវិថីព្រះសុធារស ដល់មាត់ទន្លេ។ បណ្តាញលូនេះ សម្រាប់ទទួលតែទឹកភ្លៀងបង្ហូរចូលទន្លេប៉ុណ្ណោះ។ ជាលទ្ឋផលគិតត្រឹមថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៥ សម្រេចដាក់លូបានប្រវែង ២១៥ម លេីប្រវែងសរុប ៣៤១ម ត្រូវជា ៦៣%នៃគម្រោង។
សាលារាជធានីភ្នំពេញ ស្នេីសុំការយោគយល់អធ្យាស្រ័យចំពោះការរំខានដោយសកម្មភាពការដ្ឋាន និងការស្ទះចរាចរលេីទីតាំងការដ្ឋាន។