(Khmer) សកម្មភាពជំនួបសវនាការជាមួយគណៈប្រតិភូចិន
Published Date: Friday, September 02, 2016, 11:01 AM
(Khmer)
នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានទទួលជួបសវនាការជាមួយគណៈប្រតិភូចិន ដឹកនាំដោយឯកឧត្តម WU Cunrong សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តអានហួយ និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហឺហ្វេ នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយ និងបង្ហាញនូវភាពវិជ្ជមាន និងចំណុចអវិជ្ជមាននានា ដែលកំពុងអភិវឌ្ឍន៍ និងធ្វើការដោះស្រាយជាបន្តបន្ទាប់។
ជាមួយគ្នានេះផងដែរ នៅរសៀលថ្ងៃដដែល ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ រួមជាមួយឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានទទួលអាហារពេលល្ងាចជាមួយគណៈប្រតិភូខាងលើ នៅសណ្ឋាគារកាំបូឌីយ៉ាណា ប្រកបដោយបរិយាកាសកក់ក្តៅ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានឆ្លើយតបនឹងការអញ្ជើញរបស់ ឯកឧត្តម WU Cunrong ដើម្បីទៅបំពេញទស្សនកិច្ចនៅខេត្តអានហួយ ទីក្រុងហឺហ្វេផងដែរ នាចុងឆ្នាំនេះ៕