(Khmer) សកម្មភាពចុះពិនិត្យផ្សារអូឡាំពិក
Published Date: Thursday, June 04, 2015, 12:08 PM
(Khmer)
ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥នេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញដឹកនាំក្រុមបច្ចេកទេសចុះពិនិត្យស្ថានភាព បរិស្ថាន និងសណ្ដាប់ធ្នាប់ផ្សារអូឡាំពិក និងតំបន់ជុំវិញផ្សារ ។
ក្នុងនោះដើម្បីកែលម្អផ្សារអូឡាំពិកបន្ថែមទៀត ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានណែនាំឲ្យក្រុមហ៊ុន ថៃ ប៊ុន រ៉ុង ជួសជុល កែលម្អ និងពិនិត្យឡើងវិញនូវ៖
១.ភ្ជាប់បណ្ដាញលូថ្មីពីតំបន់ជុំវិញផ្សារ ទៅប្រព័ន្ធលូរបស់ JICA ដែលបានសាងសង់រួចហើយ
២.រៀបចំតម្លើងបង្គោលភ្លើងថ្មីជុំវិញផ្សារដែលជាសំណូមពររបស់អាជីវករ ដែលមានសភាពងងឹតនៅពេលយប់ ក្នុងបំណងការពារសុវត្ថិភាព និងឥវ៉ាន់របស់អាជីវករ
៣.រៀបចំនូវសណ្ដាប់ធ្នាប់ សោភ័ណភាព និងប្រព័ន្ធសុវត្ថិភាព(ប្រព័ន្ធអគ្គិភ័យ និងប្រព័ន្ធខ្យល់បរិសុទ្ធ) ផ្នែកខាងក្នុងផ្សារ
៤.រៀបចំជួសជុល និងលាបថ្នាំជញ្ជាំងផ្សារផ្នែកខាងក្រៅឡើងវិញ
៥.ណែនាំឲ្យក្រុមហ៊ុន សិក្សាពីចំណតលើអគារ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋចេញចូលផ្សារ
ក្នុងឱកាសនោះឯកឧត្តមអភិបាលក៏បានជួបសំណេះសំណាលសួរសុខទុក្ខអាជីវករលក់ដូរក្នុងផ្សារអូឡាំពិកផងដែរ ៕
ឯកឧត្តមពិនិត្យហិបមូលនិធិរបស់កាកបាទក្រហមកម្ពុជា ដែលបានរៀបចំដាក់ក្នុងផ្សារ