(Khmer) សកម្មភាពចុះពិនិត្យការកែលម្អសួនច្បារមុខវត្តបទុមវតី សួនច្បារក្រមង៉ុយ និងថ្មើរជើងតាមមាត់ទន្លេ
Published Date: Friday, August 19, 2016, 9:44 AM
(Khmer)
នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះពិនិត្យការកែលម្អសួនច្បារមុខវត្តបទុមវតី សួនច្បារក្រមង៉ុយ និងថ្មើរជើងតាមមាត់ទន្លេ។ ក្រុមទីតាំងសាធារណ:ទាំងអស់ត្រូវបានកែលម្អឱ្យមានចំណត និងបង្គន់អនាម័យត្រឹមត្រូវ និងបរិស្ថានល្អប្រសើរ។
គួរបញ្ជាក់ថា ការដ្ឋានកែលម្អខាងលើនឹងសម្រេចឱ្យបានរួចរាល់នៅមុនពិធីបុណ្យអុំទូកខាងមុខមកដល់ ដើម្បីដាក់ជូនបងប្អូនកម្សាន្តលំហែ៕