(Khmer) វេទិកាស្ដីពីភាពជាដៃគូប្រកបដោយការទទួលខុសត្រូវរវាងរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល
Published Date: Tuesday, April 09, 2019, 1:39 PM
(Khmer)
នាព្រឹកថ្ងៃអង្គារ ០៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកវេទិកាស្ដីពីភាពជាដៃគូប្រកបដោយការទទួលខុសត្រូវរវាងរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល នៅក្នុងអគារ J នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម កឹមរដ្ឋ វិសិដ្ឋ រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមសុីវិល ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញ មន្ទីរជំនាញពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ចំនួនប្រមាណ ៧០០នាក់។