(Khmer) រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ
Published Date: Tuesday, April 30, 2019, 11:16 AM
(Khmer)
នារសៀលថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ រដ្ឋ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមមហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់តំបន់អូដឹម ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ និងកាត់បន្ថយការកកស្ទះចរាចរណ៍ តាមមហាវិថីទាំងពីរខ្សែនេះ។
សូមបងប្អូនប្រជាពលរដ្ឋអ្នកបើកបរលើដងផ្លូវទាំងអស់ មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។